តើប្រភេទវែបសាយអ្វីដែលអ្នកចង់បង្កើត?
អត្ថបទនេះនឹងបំបាត់ការភ័យខ្លាច និងភាពមិនប្រាកដប្រជាចេញពីអ្វីដែលអ្នកត្រូវការដើម្បីបង្កើត វែបសាយផ្ទាល់ខ្លួនរបស់អ្នក ។ ខ្ញុំនឹងបង្ហាុញនូវមូលដ្ឋាន ដូច្នេះអ្នកនឹងដឹងច្បាស់អំពីអ្វីដែលអ្នក ត្រូវការដើម្បីចាប់ផ្តើម។ជំហានទី១៖ ចុះឈ្មោះដូមេន(Domain Name)
ដូមេនគឺជាផ្ទះរបស់វែបសាយអ្នក ។ ឈ្មោះវែបសាយ.com គឺជាគំរូនៃដូមេនមួយ ។ ការចុះឈ្មោះ ដូមេនគឺជាជំហានដំបូង ក្នុងការទទួលបានវែបសាយរបស់អ្នកនៅលើអ៊ីនថឺណេត ។ វាត្រូការពេល ត្រឹមតែ២-៣នាទីហើយអ្នកនឹងជាម្ចាស់ឈ្មោះវែបសាយរហូតដ៏រាបណាអ្នកបង់ថ្លៃ សេវាប្រចាំឆ្នាំ ។
ខ្ញុំនឹងបង្ហាញអ្នកពីរបៀបសន្សំសំចៃប្រាក់បន្តិចបន្តួច នៅឆ្នាំដំបូងក្នុងការចុះឈ្មោះដូមេន ។
ប៉ុន្តែសូមចាំបន្តិច...
សូមចងចាំថារាល់អ្វីដែលមិនគិតលុយ តែងតែមកជាមួយនូវតំលៃនៅពេលចុងក្រោយ ។






0 comments:
Post a Comment